លោក ចូ បៃដិន ឯកភាពអោយរដ្ឋកាលីហ្វ័រញ៉ា ចេញសេចក្តីប្រកាសអំពីគ្រោះមហន្តរាយ

កាលីហ្វ័រញ៉ា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបើកភ្លើងខៀវអោយអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា ប្រកាសដាក់រដ្ឋទៅក្នុងគ្រោះមហន្តរាយ ក្រោយស្ថានការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់កំពុងបង្កទុក្ខលំបាកដល់ប្រជាជនកាន់តែខ្លាំង។

បើតាមសេចក្តីប្រកាសព័ត៌មានចេញពីសេតវិមាន នៅយប់ថ្ងៃអាទិត្យសប្តាហ៍មុននេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏នឹងធ្វើដំណើរដោយផ្ទាល់ទៅកាន់តំបន់ សាក្រាមិនតូ រដ្ឋកាលីហ្វ័រញ៉ាផងដែរ ដើម្បីត្រួតពិនិត្យការខូចខាតបង្កឡើងដោយភ្លើងឆេះព្រៃ រួចទើបលោកបើកកិច្ចអត្ថាធិប្បាយមួយ ដើម្បីពន្យល់អំពីចំណាត់ការឆ្លើយតបដោយរដ្ឋបាលរបស់លោកចំពោះបញ្ហាទាំងឡាយ។

សូមបញ្ជាក់ផងដែរថា ការប្រកាសអំពីគ្រោះមហន្តរាយខាងលើនេះ នឹងធ្វើឲ្យរដ្ឋកាលីហ្វ័រញ៉ាអាចស្នើសុំជំនួយចាំបាច់នានាពីរដ្ឋាភិបាលសហព័ន្ធ ដើម្បីយកមកជួយសង្គ្រោះប្រជាជនក្នុងតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារតែភ្លើងឆេះព្រៃ ខាលដ័រ (Caldor Fire) ដែលបានចាប់ផ្តើមឆាបឆេះកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner