មន្ទីរបញ្ចកោណ៖ ការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីរបស់កូរ៉េខាងជើងជាការគំរាមកំហែងប្រទេសជិតខាង និងអន្តរជាតិ

វ៉ាស៊ីនតោន យោធាអាមេរិកបញ្ជាក់ថា ការបាញ់សាកល្បងរបស់កូរ៉េខាងជើងកាលពីចុងសប្ដាហ៍កន្លងទៅនេះ គឺជាការគំរាមកំហែងដល់បណ្ដាប្រទេសជិតខាង និងសហគមន៍អន្តរជាតិ។

ទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា សកម្មភាពនេះបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងជើងនៅតែបន្តផ្ដោតលើការអភិវឌ្ឍកម្មវិធីយោធា និងបង្កការគំរាមកំហែងដល់បណ្ដាប្រទេសជិតខាងរបស់ខ្លួន ព្រមទាំងសហគមន៍អន្តរជាតិ។ ប្រតិកម្មរបស់យោធាអាមេរិកខាងលើនេះបានកើតមានឡើងក្រោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់គ្រាប់មីស៊ីលចង្អុលប្រាប់ទិស ក្នុងរយៈចម្ងាយឆ្ងាយប្រភេទថ្មី គ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យម្សិលមិញ។

គ្រាប់មីស៊ីលដែលអាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយរហូតដល់ទៅ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ វាគឺជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner