លោក បូរីស ចនសុន៖ អង់គ្លេសនឹងលុបចោលផែនការលិខិតធ្វើដំណើរបញ្ជាក់ពីការចាក់វ៉ាក់សាំង

ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នឹងដាក់ចេញនៅថ្ងៃអង្គារសប្តាហ៍នេះនូវផែនការរបស់លោក ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ នៅខែរដូវរងារ ដោយប្រកាសពីការសម្រេចចិត្តលុបចោលការណែនាំលិខិតឆ្លងដែនវ៉ាក់សាំង និងជំហានដើម្បីបញ្ចប់អំណាចគ្រាអាសន្នមួយចំនួន។

លោក ចនសុន កំពុងរងការគំរាមកំហែងពីសមាជិកនៅក្នុងគណបក្សអភិរក្សនិយមរបស់លោក ចំពោះការដំឡើងពន្ធដើម្បីដោះស្រាយបញ្ហាវិបត្តិសុខាភិបាល និងថែទាំសង្គម ដែលមើលទៅមានបំណងព្យាយាមបន្ធូរបន្ថយការរិះគន់ទាំងនោះ ដោយបោះបង់ចោលផែនការណែនាំលិខិតឆ្លងដែន បើទោះបីមានករណីឆ្លងវីរុសកូវីដ១៩កើនឡើងក៏ដោយ។ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក សាជីដ ចាវីដ (Sajid Javid) បានបញ្ជាក់ថា លោកមិនបានគិតទុកជាមុនអំពីការបិទប្រទេសបន្ថែមទៀតទេ ហើយលិខិតឆ្លងដែនវ៉ាក់សាំងនឹងមិនត្រូវបានណែនាំនៅក្នុងប្រទេសអង់គ្លេសឡើយ ព្រោះរដ្ឋាភិបាលពឹងផ្អែកលើវ៉ាក់សាំង និងការធ្វើតេស្តដើម្បីការពារសាធារណជន។

លោក ចាវីដ បានប្រាប់ទូរទស្សន៍ Sky News ថា ឥឡូវនេះយើងកំពុងឈានចូលរដូវស្លឹកឈើជ្រុះនិងរដូវរងា… លោកនាយករដ្ឋមន្រ្តីនៅសប្តាហ៍នេះ នឹងរៀបចំផែនការរបស់យើងដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនៅក្នុងនោះយើងនឹងបញ្ជាក់ឱ្យច្បាស់ថា កម្មវិធីវ៉ាក់សាំងរបស់យើងកំពុងដំណើរការ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner