១៣ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ការពង្រឹងត្រួតពិនិត្យទំនិញនាំចូល ជាលទ្ធភាពដែលកម្ពុជាជួយដល់សហគ្រាសធុនតូចក្នុងស្រុក រួមមានការពិនិត្យលើស្តង់ដារផលិតផល និងការបង់ពន្ធជូនរដ្ឋ ដើម្បីចៀសវាងការនាំទំនិញគេចពន្ធចូល និងលក់ក្នុងតម្លៃថោក – AMS Economy

២. ៧ខែ ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរអន្ដរជាតិ តាមអាកាសយានដ្ឋានអន្តរជាតិទាំង៣ ប្រមាណ ៥ម៉ឺននាក់ ធ្លាក់ចុះ ៩២,៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ – FN

៣. សហព័ន្ធកីឡាកម្ពុជា សម្រិតសម្រាំងសមាជិកក្រុមជម្រើសជាតិ ១៤នាក់ និងគ្រូបង្វឹកម្នាក់ ដើម្បីត្រៀមចេញទៅហ្វឹកហាត់នៅចិន ដើម្បីពង្រឹងសមត្ថភាពត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣១ នៅវៀតណាម និងលើកទី ៣២ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ – ភ្នំពេញបុស្តិ៍

៤. អាជ្ញាធរវៀតណាម ព្រមានពីទឹកជំនន់ និងរអិលបាក់ដី ដែលបង្កឡើងដោយព្យុះ Conson ខណៈព្យុះនេះ បានសម្លាប់មនុស្សម្នាក់ និងបំផ្លាញផ្ទះ ៣១ខ្នង ជន់លិចផ្ទៃដីស្រូវជាង ១ ០០០ហិកតា នៅភាគកណ្តាលប្រទេស – Reuters

៥. កូរ៉េខាងជើងបានធ្វើការសាកល្បងដោយជោគជ័យនូវការបង្ហោះមីស៊ីលផ្លោងរយៈចម្ងាយវែងថ្មីមួយ ដែលអ្នកវិភាគមើលឃើញថា អាចជាអាវុធដំបូងគេរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពនុយក្លេអ៊ែរ – BBC

ads banner