សាលារដ្ឋចាប់ផ្តើមបាញ់ថ្នាំមុនចូលរៀនសាឡើងវិញ (Video Inside)
សាលារដ្ឋចំនួន៦៨ទូទាំង១៤ខណ្ឌ ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគរាតត្បាត មុនបើកដំណើការនៅថ្ងៃ១៥ខែកញ្ញា ខាងមុខនេះ។
ការបាញ់ថ្នាំសម្លាប់មេរោគនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១ ក្នុងវិទ្យាល័យជា ស៊ីមសន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមវត្តមាន អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងនិងអាជ្ញាធរខណ្ឌទាំង១៤។ អភិបាលរាជធានី លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងក្នុង ឳកាសចុះបាញ់ថ្នាំតាមសាលារៀន បញ្ជាក់ថាការបើកនេះ គឺជាធ្វើជាជំហានៗ
សាលារៀននៅក្នុងរាជធានីភ្នំពេញ បានរងនឹងការបិទបើកមិនទៀងទាត់ចាប់តាំងពីខែមីនាឆ្នាំ២០២០កន្លងមក។ ការបិទបើកមិនទៀងទាត់នោះ បាននាំឲ្យមានក្តីបារម្ភជុំវិញអនាគតនៃយុវជនជាទំពាំងស្នងឫស្សី។ លោកអភិ បាលរាជធានីបានថ្លែងថាទាំងមាតាបិតា, ទាំងអ្នកអាណាព្យាបាល និងទាំងសិស្សានុស្សិស្ស ទាំងអស់ គឺរហូត មកទល់នឹងពេលនេះ តែងតែមានក្តីរំពឹងការបើកសាលារៀនសាជាថ្មី។
យោងតាមអង្គការយូណេស្កូ, ភាពបិទបើកមិនទៀងទាត់នៃដំណើរសិក្សា បានធ្វើឲ្យប៉ះពាល់ដល់កម្រិតការសិក្សា សិក្សាច្រើនរយលាននាក់លើសកលលោក។ សេចក្តីរាយការណ៍បានបង្ហាញថាក្នុងរយៈពេលតែមួយឆ្នាំនៃការ សិក្សាមិនទៀងទាត់, សិស្សប្រមាណជាង១០០លាននាក់ បានធ្លាក់ក្នុងកម្រិតក្រោមអប្បបរមានៃកម្រិតយល់ដឹង និងការអានរបស់ពួកគេ។