កម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបលើស១០ម៉ឺនករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា បានកើនឡើងលើស១០ម៉ឺនករណីហើយ ក្រោយការឆ្លងថ្មី៦២៩ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះទៀត។ ការឆ្លងថ្មីចំនួន៦២៩ករណីនៅថ្ងៃនេះ បើប្រៀបធៀបនឹងម្សិលមិញ គឺបានកើនឡើងចំនួន៣៣ករណីថែមទៀត។ការឆ្លងថ្មីនៅថ្ងៃនេះរួមមាន៥១៦ករណីជាការឆ្លងចូលក្នុងសហគមន៍ និង១១៣ករណី គឺការឆ្លងមកពីក្រៅប្រទេស។ បើប្រៀបធៀបនឹងម្សិលមិញ, តួលេខឆ្លងក្នុងសហគមន៍ថ្ងៃនេះ បានថយចុះ៣៣ករណី, រីឯតួលេខឆ្លងមកពីក្រៅប្រទេសបានថយចុះ៦៧ករណី។

ការស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ មានចំនួន ៩នាក់ ដែលថយចុះ៤នាក់បើប្រៀបធៀបនឹង ម្សិលមិញ។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រយៈពេល២០៤ថ្ងៃកន្លងមកនេះ បាន កើនឡើង ដល់៨ម៉ឺន ៣ពាន់១០០ករណី ។ កម្ពុជាគិតត្រឹមថ្ងៃ ទី១៣ ខែកញ្ញា ការឆ្លងសរុបទូទាំងប្រទេសមាន ចំនួន១០ម៉ឺន១១៣ ករណី, ការស្លាប់សរុបកើនចំនួន២ពាន់៤៩នាក់ និង ការព្យាបាលជាសះស្បើយសរុបមាន ចំនួន៩ម៉ឺន ៤ពាន់ ៣២៩នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner