តួលេខឆ្លងកូវីដ១៩ហក់ឡើង ត្រូវបានគេរកឃើញដោយសារការជួបជុំគ្នាតាមទីផ្សារដែលខ្វះអនាម័យ (Video Inside)
តួលេខហក់ឡើងនៃការឆ្លងកូវីដ១៩ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវគេសង្ស័យថាអាច ជាប់ពាក់ព័ន្ធនឹងកន្លែងជួបជុំក្នុងទីផ្សារនិងកន្លែងលក់ដូរនានាដែលខ្វះការប្រុងប្រយ័ត្នអនាម័យ។
សេចក្តីណែនាំ របស់ក្រសួងសុខាភិបាលថ្ងៃច័ន្ទនេះ បានបញ្ជាក់ជុំវិញការរកឃើញឆ្លងតាមទីផ្សារលក់ដូរ ដែលមិនមែនជាផ្សារទំ នើប ប៉ុន្តែជាផ្សារលក់ដូរនៅតាមបណ្តាខេត្ត, ក្រុង, ភូមិនិងទីប្រជុំជននានា។
គួរបញ្ជាក់ថាតួលេខឆ្លងក្នុងរយៈ ពេល៤ថ្ងៃកន្លងមកនេះ ត្រូវគេកត់សម្គាល់ថាមានកម្រិតខ្ពស់ដល់ចំនួនជាង៦០០វិញបើទោះបីជាកន្លែងខ្លះមាន ការចាក់ស្រោចវ៉ាក់សាំងច្រើននោះក៏ដោយ។ សេចក្តីរាយការណ៍កត់សម្គាល់ថាតួលេខឆ្លងក្នុងដើមខែកញ្ញា មាន ចំនួនត្រឹមជាង៤០០ករណី ប៉ុន្តែបន្តកើនដល់ជាង៥០០ករណី និងវេលាចុងក្រោយ បានឈានដល់ជាង៦០០ គួរ ឲ្យព្រួយបារម្ភ។ សេចក្តីរាយការណ៍កត់សម្គាល់ថា នៅថ្ងៃ១០កញ្ញាការឆ្លងបានកើនដល់៦៦០ករណី, ថ្ងៃ១១ កញ្ញាមាន៦៥៨ករណី, ថ្ងៃទី១២កញ្ញា៦៦២ករណីនិងថ្ងៃទី១៣កញ្ញាមាន៦២៩ករណី។
ក្រសួងសុខាភិបាលបាន ដាស់តឿនពលរដ្ឋត្រូវចូលរួមការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារនិងបីកុំ និងកុំពឹងផ្អែកទាំងស្រុង ទៅវ៉ាក់សាំង ប៉ុន្តែត្រូវអនុវត្តនូវវិធានការបង្កការការចម្លងវីរុសកូវីដ១៩ ឲ្យបានខ្ជាប់ខ្ជួន។