រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យ ស្ថានភាពជាក់ស្តែង ឈានទៅបើកដំណើរការសាលារៀនឡើងវិញ ក្នុងកម្រិតណាមួយសមស្រប
កំពង់ឆ្នាំង ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំពិភាក្សាដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែងឈានទៅបើកដំណើរការសាលារៀនឡើងវិញក្នុងកម្រិតណា
មួយសមស្រប ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍ថា នៅចំពោះមុខនេះខេត្តកំពង់ឆ្នាំង នឹងត្រៀមដាក់ឱ្យដំណើរការសាលារៀនឡើងវិញនៅតាមទីតាំងមួយចំនួនក្នុងខេត្តកំពង់ឆ្នាំង ដែលការបើកឱ្យដំណើរការឡើងវិញនេះ គឺទាម
ទាឱ្យមានការពិភាក្សាគ្នាឱ្យបានច្បាស់លាស់ ចំពោះស្ថានភាពនេះ យើងត្រូវធ្វើដូចម្តេចដើម្បី ឱ្យដំណើរការសាលាឡើងវិញ មានសុវត្ថិភាព ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ មានប្រសាសន៍បន្តថា អាជ្ញាធរមូលដ្ឋាន សាលារៀន និងអណាព្យបាលត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសាលាឡើងវិញដោយគិតគូរពីអនាម័យជាចំបង និង គិតអំពីវិធានការអនាម័យ ៣ការពារ ៣កុំនិង ការរៀបចំប្រព័ន្ធសិក្សាតាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា ដែលបានដាក់ចុះឱ្យអនុវត្ត ក្នុងដំណាក់កាលនៃបរិបទថ្មីនេះ ។
កិច្ចប្រជុំបានធ្វើការពិភាក្សាយ៉ាងហ្មត់ចត់ ដោយលើកឡើងពីបញ្ហាប្រឈមនានា នៅតាមភូមិសាស្រ្តមួយចំនួន ក្នុងការត្រៀមលក្ខណៈបើកសាលាឧឡើងវិញ ដែលស្នើឱ្យតាមសាលារៀបចំពីប្រព័ន្ធអនាម័យសុវត្ថិភាពដល់សិស្សានុសិស្ស ក្នុងពេលមកសាលារៀន ដោយឱ្យអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលអោយបានជាប់ជាប្រចាំ ៕ សុខ គឹមសៀន