ចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅសង្ហិបុរីបន្តកើនឡើងដល់៧នាក់ហើយ

សិង្ហបុរី៖ ក្រសួងសុខាភិបាលសិង្ហបុរីបានលើកឡើងនៅថ្ងៃទី២៨ ខែមករានេះថា ការឆ្លងវីរុសកូរ៉ូណាថ្មីមានប្រភពមកពីចិនចំនួន០២ករណីបន្ថែមទៀតត្រូវបានរាយការណ៍ ដែលប្រការនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់០៧នាក់ហើយ ។

ក្រសួងសុខាភិបាលសិង្ហបុរីបានឱ្យដឹងថា អ្នកជំងឺទាំង០២នាក់ខាងលើ គឺជាជនជាតិចិនធ្វើដំណើរមកពីទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ។ ក្នុងចំណោមពួកគេ មានបុរសម្នាក់អាយុ៥៦ឆ្នាំបានមកដល់សិង្ហបុរីកាលពីថ្ងៃទី១៩ ខែមករា និងចាប់ផ្ដើមក្អកខ្លាំងនៅថ្ងៃទី២៥ ខែមករានេះ ។

រីឯបុរសម្នាក់ទៀតមានអាយុ៣៥ឆ្នាំមកដល់សិង្ហបុរីកាលពីថ្ងៃទី២៣ ខែមករាកន្លងទៅ ហើយមានអាការៈគួរឱ្យសង្ស័យនៅថ្ងៃទី២៤ ខែមករា ទើបរួសរាន់រកការពិនិត្យ ។ អ្នកទាំងពីរនាក់នេះត្រូវបានគេធ្វើតេស្ដរកឃើញថា មានផ្ទុកវីរុសកូរ៉ូណា នៅថ្ងៃទី២៧ ខែមករាដូចគ្នា ៕ធ.ដ

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner