រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបាន ២ម៉ឺន ៤ពាន់ ២៣៣នាក់ (Video Inside)

ប្រជាពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ មានចំនួន២ម៉ឺន៤ពាន់ ២៣៣នាក់។

យោងតាមក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបដែលពលរដ្ឋទូទាំងប្រទេសបានទទួលការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី១៤ខែកញ្ញានេះ បានកើនដល់១១លាន៤សែន៧ម៉ឺន៦៥៣នាក់ហើយ, ក្នុងនោះអ្នកបាន ចាក់វ៉ាក់សាំងដូសទី២រួចមានចំនួន៩លាន៦សែន៣ម៉ឺន៤ពាន់២៦២នាក់។

ការចាក់វ៉ាក់សាំងលើពលរដ្ឋអាយុពី ១៨ឆ្នាំឡើង មានចំនួន៩លាន៧សែន៥ម៉ឺន៨ពាន់១៩៨នាក់, និងលើយុវជនវ័យជំទង់អាយុរវាងពី១២ ដល់១៧ឆ្នាំ មានចំនួន ១លាន៧សែន១ម៉ឺន២ពាន់៤៥៥នាក់។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ ថ្ងៃទី១៤ កញ្ញាឆ្នាំ២០២១ បានចំនួន ៧សែន៧ម៉ឺន៩ពាន់ ១៣២នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ទូទាំងប្រទេសវិញ, ទំហំភាគរយនៃការចាក់វ៉ាក់សាំងនា ពេលនេះបានប្រមាណ ៧១,៦៩% ហើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner