ភ្លៀងបន្តធ្លាក់ក្នុងសប្តាហ៍ទៅមុខទៀតនេះប៉ុន្តែមិនខ្លាំងក្លាឡើយ (Video Inside)
កម្ពុជានឹងបន្តទទួលការធ្លាក់ភ្លៀងក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ ប៉ុន្តែក្នុងកម្រិតមិនខ្លាំងដូចសប្តាហ៍រួចមក នេះទេ។
យោងតាមការព្យាករណ៍, ការធ្លាក់ភ្លៀងនឹងមានពីកម្រិតខ្សោយទៅបង្គួរដោយសារតែឥទ្ធិពលប្រព័ន្ធ សម្ពាធទាប ITCZ និងក្រោយមកជ្រលងសម្ពាធទាបឥណ្ឌានិងខ្យល់មូសុងនិរតីខ្សោយ។ យោងតាមការព្យា ករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមរវាងពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២១ខែកញ្ញា, ឥទ្ធិពលទាំងនេះ នឹង ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ដោយឡែក តំបន់មាត់សមុទ្រនោះវិញ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពី ខ្សោយទៅមធ្យម។ ការព្យារកណ៍សីតុណ្ហភាពកម្ដៅអតិបរមា ក្នុងសប្ដាហ៍ទៅមុខទៀតនេះ គឺមានរវាងពី៣១ ទៅ៣៤ អង្សាសេ។ ក្រសួងធនធានទឹក បានថ្លែងបន្ដដាសតឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានជាយថាហេតុ ៕