ក្រសួងអប់រំផ្អាកការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ (Video Inside)

ការប្រកួតប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នាខែក្រោយ នឹងត្រូវផ្អាកជាបណ្តោះអាសន្នសិន ដោយសារការ ឆ្លងជំងឺកូវីដ១៩នៅមិនទាន់ធូរស្រាលក្នុងរាជធានីភ្នំពេញ។

សេចក្តីប្រកាសផ្អាកការប្រកួតនេះ បានធ្វើតាមរយៈ លិខិតរបស់ក្រសួងអប់រំ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងអប់រំបណ្ឌិតសភាចារ្យហង់ជួនណារ៉ុន ដែលបណ្តាញ សារព័ត៌មានទើបទទួលបានថ្ងៃនេះ។ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ដែល គ្រោងនឹងមានការចូលរួមពីកីឡាករប្រដាល់បរទេសនានា ត្រូវគេគ្រោងរៀបចំរវាងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២១។ មិនមានសេចក្តីរាយការណ៍បញ្ជាក់លំអិតថាតើកីឡាករប្រដាល់បរទេសដែល ត្រៀមនឹងចូល រួមនោះ នឹងមានចំនួនប៉ុន្មាននាក់និងមកពីប្រទេសណាខ្លះទេ។

ការរៀបចំប្រកួត ប្រដាល់គុនខ្មែរ ជើងឯកអាស៊ី អាគ្នេយ៍នេះ ត្រូវគេបញ្ជាក់ថាដើម្បីការបង្កើនសមត្ថភាពប្រយុទ្ធរប​ស់កីឡាករគុនខ្មែរដើម្បីត្រៀម ស្វែងរកមេ ដាយជួនកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលពេលនោះ កម្ពុជានឹង ធ្វើជាម្វាស់ផ្ទះ។ សហព័ន្ធប្រដាល់គុនខ្មែរបានឲ្យដឹងថា គេនៅមិនទាន់កំណត់កាលបរិច្ឆេទប្រកួតថ្មី នោះនៅ ឡើយទេ៕  

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner