ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅតែបន្តបើទោះបីមានឧបសគ្គ (Video Inside)

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានថ្លែងថាដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី នឹង បញ្ចប់តាមការគ្រោងទុក បើទោះបីជាមានការជួបឧបសគ្គដោយសារអាកាសធាតុនោះក្តី។ អ្នកនាំពាក្យអា កាសចរស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានថ្លែងថាគម្រោងសាងសង់ព្រលានយន្តហោះហោះអន្តរជាតិភ្នំពេញ ថ្មីតម្លៃជាង១ពាន់៥០០លានដុល្លារក្នុងដំណាក់កាលទី១ នឹងត្រូវរួចរាល់ក្នុងឆ្នាំ២០២៣។

ការបញ្ជាក់នូវគម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិភ្នំពេញថ្មី បានធ្វើឡើងនៅទន្ទឹមនឹងឧបសគ្គការជួប ប្រទះការធ្លាក់ភ្លៀងខ្លាំងក្លាក្នុងខេត្តកណ្តាលនោះ។ អ្នកនាំពាក្យអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា បាន ថ្លែងថាឧបសគ្គនៃការធ្លាក់ភ្លៀងទាំងនេះ នឹងមិនប៉ះពាល់លើគម្រោងសាងសង់ដែលនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២៣នោះឡើយ។ ក្រៅពីឧបសគ្គនៃការធ្លាក់ភ្លៀង, ការតវ៉ាពីសំណាក់មនុស្សជាច្រើនពាក់ព័ន្ធនឹងជម្លោះដី នៅទីនោះ ក៏បានកើតឡើងថែមទៀត។

យោងតាមរដ្ឋបាលខេត្ត ជម្លោះដីពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រលាន យន្តហោះអន្តរជាតិក្នុងសប្តាហ៍នេះ បាននាំឲ្យ មួយក្រុមមនុស្សប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នាប្រើអំពើ ហិង្សា ជេរប្រមាថមកលើសមត្ថកិច្ច ដោយបាន ដុតកៅស៊ូកង់និងសម្ភារៈផ្សេងៗ ប្រើដំបង គប់ដុំថ្ម បាញ់ ជំពាម កៅស៊ូ គប់ដបសាំង មកលើកងកម្លាំងមាន សមត្ថកិច្ច ដែលបណ្តាលអោយកម្លាំងការពារចំនួន១៣នាក់បាន រងរបួស។ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស៣០នាក់ដែលជាប់ពាក់ព័ន្ធនឹងអំពើហិង្សាទាំងនោះ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner