១៤ កញ្ញា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ដំណើរការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្ម “សំណល់ភក់បង្គន់” នៅខែមេសា ឆ្នាំ២០២២ ក្រោមទំហំទឹកប្រាក់ប្រមាណ ៣,៧លានដុល្លារ – ថ្មីៗ

២. ចិនជួយកម្មវិធីបោសសំអាតមីននៅឆ្នាំ២០២២ ចំនួន ២,៥លានដុល្លារ ដែលជំនួយនេះនឹងត្រូវប្រតិបត្តិការបោសសំអាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅព្រះវិហារ កំពង់ធំ សៀមរាប និង ស្ទឹងត្រែង – រស្មីកម្ពុជា

៣. ៨ខែ ឆ្នាំ២០២១ បរិមាណនៃការនាំចេញ និងនាំចូលរបស់សួនឧស្សាហកម្មនៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានតម្លៃ ១ ៣៧៣លាន ដុល្លារ កើន ៤៤,៤% – ភ្នំពេញបុស្តិ៍

៤. មន្ទីរបញ្ចកោណអាមេរិក កំពុងបន្តវាយតម្លៃ ចំពោះលទ្ធផលនៃការវាយប្រហារដោយដ្រូននៅទីក្រុងកាប៊ុល អាហ្វហ្កានីស្ថានកន្លងទៅ ដោយសង្ស័យថា យោធាអាមេរិកប្រហែលភាន់ច្រឡំបុគ្គលិកអង្គការម្នាក់ ជាជនបំផ្ទុះគ្រាប់បែកអត្តឃាត – New York Times

៥. រុស្ស៊ីរៀបចំសមយុទ្ធយុទ្ធសាស្ត្រយោធាធំបំផុតឈ្មោះ Zapad-2021 មិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ នៅទីតាំងចំនួនប្រាំនៅរុស្ស៊ី សមុទ្របាល់ទិក និងទីតាំងប្រាំនៅទឹកដីបេឡេរុស ដែលមានកងទ័ពប្រមាណ ២០ម៉ឺននាក់ចូលរួម – Xinhua

ads banner