បុរសម្នាក់ស្រវឹងស្រាហើយទៅដេកនៅលើផ្លូវរថយន្តភ្លើង ត្រូវរថយន្តភ្លើងកិនដាច់ដៃដាច់ជើងស្លាប់យ៉ាងអណោចអធម៌
ភ្នំពេញ៖ បុរសពោះម៉ាយម្នាក់ត្រលប់មកពីដាក់ហ្មងស្រវឹងស្រៀងៗ មកដេកលើផ្លូវរថភ្លើងត្រូវរថភ្លើងកិនស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០ ស្ថិតនៅចំនុចលើផ្លូវរថភ្លើងភូមិភ្លើងឆេះរទេះខាងលិចសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល។
សពបុរសរងគ្រោះខាងលើមានឈ្មោះ សម្បត្តិ រ៉ាវុទ្ធ អាយុ៤២ឆ្នាំមុខរបរដាក់មង មានស្រុកកំណើតភូមិតាមម៉ៅស្រុកព្រះស្តេចខេត្តព្រៃវែងស្នាក់នៅក្នុងខ្ទមក្បែរកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិបានឲ្យដឹងថាមុនពេលកើតហេតុនៅយប់ថ្ងៃទី២៧ជនរងគ្រោះបានចេញពីខ្ទមទាំងស្ថានភាព ស្រវឹងស្រៀងៗប្រាប់ថាទៅរកត្រីស្រាប់តែព្រឹកឡើងប្រទះឃើញសពបុរសខាងលើដេកស្លាប់នៅលើផ្លូវរថភ្លើងដាច់ដៃដាច់ជើង ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចខណ្ឌកំបូលចុះមកដល់កន្លែងកើតហេតុ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថាសពបុរសខាងលើនេះពិតជាស្លាប់ដោយរថភ្លើងកិនស្លាប់ពិតប្រាកដមែន ដោយមូលហេតុគាត់ផឹកស្រវឹងហើយទៅដេកលើផ្លូវភ្លើងទើបរថភ្លើងកិនបណ្តាលឲ្យស្លាប់បែបនេះ។ សពបុរសខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ