គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.១លាននាក់ ស្លាប់ជាង ២៤.៥ម៉ឺននាក់
កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,១២៥,៨៨០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៤៥,៩៣៤នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។ ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៧៤,២១៦នាក់ (ស្លាប់ ១៣៩,៤១៥នាក់)
- ហ្វីលីពីន ឆ្លងចំនួន ២,២៦៦,០៦៦នាក់ (ស្លាប់ ៣៥,៥២៩នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០១១,៤៤០នាក់ (ស្លាប់ ២១,៥៨៧នាក់)
- ថៃ ឆ្លងចំនួន ១,៤០៦,៥៤២នាក់ (ស្លាប់ ១៤,៦២១នាក់)
- វៀតណាម ឆ្លងចំនួន ៦៣៥,០៥៥នាក់ (ស្លាប់ ១៥,៩៣៦នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៣៦,៥២៧នាក់ (ស្លាប់ ១៦,៦៩៣នាក់)
- កម្ពុជា ឆ្លងចំនួន ១០០,៧៩០នាក់ (ស្លាប់ ២,០៥៨នាក់)
- សិង្ហបុរី ឆ្លងចំនួន ៧៣,១៣១នាក់ (ស្លាប់ ៥៨នាក់)
- ទ្បាវ ឆ្លងចំនួន ១៧,៦៨២នាក់ (ស្លាប់ ១៦នាក់)
- ព្រុយណេ ឆ្លងចំនួន ៤,៤៣១នាក់ (ស្លាប់ ២១នាក់) ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕