យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 Spirit ដែលមានតម្លៃ ២ប៊ីលានដុល្លារ និងជាអាវុធដ៏សាហាវមួយក្នុងចំណោមអាវុធផ្សេងៗ ត្រូវរងការខូចខាត
អត្ថបទដោយ៖
AMS OneMinute
យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 Spirit ដែលមានតម្លៃ ២ប៊ីលានដុល្លារ និងជាអាវុធដ៏សាហាវមួយក្នុងចំណោមអាវុធផ្សេងៗដែលនៅក្នុងឃ្លាំងអាវុធរបស់អាមេរិកត្រូវរងការខូចខាតបន្ទាប់ពីការចុះចតជាបន្ទាន់នៅឯមូលដ្ឋានទ័ពអាកាស Whiteman ក្នុងរដ្ឋ Missouriនៅម៉ោង ១២:៣០នាទីរំលងអធ្រាត្រ។
អ្នកបើកយន្តហោះ ត្រូវបង្ខំចិត្តចុះចត បន្ទាប់ពីម៉ាស៊ីនខូច ក្នុងអំឡុងពេលហ្វឹកហាត់ហោះហើរ។ គ្មាននរណាម្នាក់រងរបួសឡើយ នៅក្នុងឧបទ្ទវហេតុនេះ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានដាក់ការរឹតត្បិតហោះហើរជាបណ្តោះអាសន្នសម្រាប់ការស៊ើបអង្កេតអំពីឧបទ្ទវហេតុនេះ។
មកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថាតើយន្តហោះបំបាំងកាយ B2 នេះរងការខូចខាតដល់កម្រិតណា។

ប្រភព៖ Biz News Post