អភិបាលខណ្ឌច្បារអំពៅ និងក្រុមហ៊ុនឯកជននាំយកអង្ករជូបងប្អូនប្រជាពលរដ្ឋ ក្រីក្រ ១០០គ្រួសារ
ភ្នំពេញ ៖ អង្ករជាច្រើនតោងដែលជាអំណោយរបស់ក្រុមហ៊ុនឯកជនត្រូវបាន លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅរួមជាមួយលោកប្រធានក្រុម ហ៊ុនបាននាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រដោយផ្ទាល់ដៃចំនួន ១០០គ្រួសារ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។
សកម្មភាពមនុស្សធម៍នេះធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅមុខសាខាក្រុមហ៊ុនតាមបណ្តោយជាតិលេខ១ ស្ថិតនៅសង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានសំណេះសំណាលនិងផ្តាំផ្ញើថា យ័ន្តដ៏ស័ក្តិសិទ្ធិ ដែលអាចការពារអាយុជីវិតបងប្អូនមិនអោយឆ្លងជម្ងឺកូវីដ១៩ គឺ ត្រូវអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ ៣កុំ ។ លោកអភិបាលខណ្ឌបានបន្តថាមកដល់ពេលនេះនៅរាជធានីភ្នំពេញមានអ្នកស្លាប់ ដោយសារកូវីដ-១៩ចំនួន ១១៣នាក់ហើយ ចំពោះក្មេងចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ចាក់វ៉ាក់សាំងរួចរាល់ បាន៩៩ភាគរយហើយ។
ក្នុងឱកាសនេះដែរលោកអភិបាលខណ្ឌក៏បានណែនាំដល់បងប្អូនពលរដ្ឋទាំងអស់ សូមកុំមានការព្រួយបារម្ភ អោយសោះ ទោះក្នុងកាលៈទេសៈណា ក៏អាជ្ញាធរតែងតែគិតគូរបងប្អូនជានិច្ច ពិសេសនោះគឺសម្តេចតេជោ ហ៊ុនសែន ប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមប្រកបដោយគិតិបណ្ឌិតឈ្លៀសវៃរបស់កម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ និងខ្វល់ខ្វាយពីសុខទុក្ខរបស់ពលរដ្ឋក្នុងប្រទេសជានិច្ច មិនថាក្នុងកាលៈទេសៈបែបណា ជួបនូវបញ្ហាតូចធំបែបណាឡើយ គឺសម្តេចតែងតែនៅនៅគៀកបង្កើយ ដើម្បីចាំគិតគូរ ចាំជួយដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនពលរដ្ឋជានិច្ច ។នេះ ជាការយកចិត្តទុកដាក់ចំពោះអាយុជីវិតប្រជាពលរដ្ឋ ក្រោមការដឹកនាំសម្តេច ហ៊ុន សែន ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ ចំពោះក្រុមហ៊ុនដែលបានឧបត្ថម្ភអង្ករ ជួយដោះស្រាយជីវភាពប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខណ្ឌ ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ មិនត្រឹមតែនៅក្នុងខណ្ឌច្បារអំពៅនោះទេ មកដល់ពេលនេះក្រុមហ៊ុន បាននិងកំពុងចែកអង្ករជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រ ទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ បាន ១៣ រាជធានី ខេត្តហើយ ៕ សណ្តោស-ប៊ុនធី