ឯកឧត្តម អភិបាលខេត្តតាកែវ អញ្ជើញជួបប្រជុំពិភាក្សា ជាមួយតំណាងក្រសួងសុខាភិបាល ដើម្បីគ្រោងបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១
តាកែវ៖ នៅសាលប្រជុំរដ្ឋបាលខេត្ត ព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាជាមួយតំណាង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល ដើម្បីគ្រោងបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ លើពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នាពេលឆាប់ៗខាងមុខនេះ នៅក្នុងភូមិសាស្រ្តខេត្ត តាកែវ។ ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំងលោក លោកស្រី មន្រ្តីពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍នាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ ជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៍ប៉ិនប្រសប់ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធាន គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខមាល ភាពប្រជាពលរដ្ឋ បានបង្ហាញនូវ សមត្ថភាព និងឆន្ទៈដ៍មុតស្រួចក្នុងការឆ្លើយតបតាមគ្រប់មធ្យោបាយ ដើម្បីបង្កា និងគ្រប់គ្រងការចម្លង រាតត្បាតក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធាន ការសមស្រប និងចាំបាច់នានា បានទាន់ពេលវេលា ជាពិសេស សម្ដេច បានសម្រេចធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ៕ដោយ-រ៉ាវុធ