ប្រធានាធិបតីអ៊ីរ៉ង់ថ្លែងថា ប្រជាជនអ៊ីរ៉ង់មិនគួរបណ្តោយឱ្យវិធីសាស្រ្តដាក់សម្ពាធអតិបរិមារបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យអន្តរាយដល់ឯកភាពជាតិឡើយ
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ ប្រជាជនអ៊ីរ៉ង់មិនគួរអនុញ្ញាតិឱ្យវិធីសាស្រ្តដាក់ “សម្ពាធអតិបរិមា” របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើឱ្យអន្តរាយដល់ឯកភាពជាតិ មុនការបោះឆ្នោតសភាឡើយ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៊ូហានី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
នៅក្នុងសន្ទករថាផ្សាយផ្ទាល់តាមគេហទំព័រផ្លូវការរបស់ខ្លួន ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបាននិយាយយ៉ាងដូច្នេះថា យើងមិនគួរបណ្តោយអោយលោក ត្រាំ ជោគជ័យក្នុងការបង្កើតគម្លាតរវាងស្ថាប័ន និងប្រជាជននោះទេ យើងគួរតែរក្សាសាមគ្គីភាព សូមកុំងាកក្រោយពីការបោះឆ្នោតថ្ងៃទី២១ ខែកុម្ភៈខាងមុខ សូមឱ្យមានអ្នកទៅបោះឆ្នោតខ្ពស់ ។
ស្របពេលជាមួយគ្នានោះដែរ លោក ហាសាន រ៊ូហានី បានសង្កត់ធ្ងន់ទៀតថា យើងមិនគួរអនុញ្ញាតឱ្យលោក ដូណាល់ ត្រាំ និង ក្រុមភេវរករទាំងនោះនៅសេតវិមានដាច់ឆ្ងាយពីអ៊ីរ៉ង់នោះទេ ៕ធ.ដ