បណ្តាប្រទេសជាច្រើនលើពិភពលោកប្រកាសជួយដល់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសផ្លូវដង្ហើមកូរ៉ូណា

ចិន៖ ជំនួយនានាបាននិងកំពុងហូរហៀមកពីបណ្តាប្រទេសជុំវិញពិភពលោកចូលទៅកាន់ប្រទេសចិន ក្នុងគ្រាដែលវីរុសកូរ៉ូណាកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរក្នុងទីក្រុងអ៊ូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន ដែលជាកន្លែងស្នូលនៃការចាប់ផ្តើមផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅថ្ងៃទី២៧ ខែមករានេះ បានលើកឡើងថា អង្គការសហប្រជាជាតិសូមសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា និងមានទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់ចិនផ្ទាល់ ចំពោះការគ្រប់គ្រងជម្ងឺដ៏គ្រោះថ្នាក់នេះ ។

ការកត់សម្គាល់យ៉ាងដូច្នេះរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលជួបពិភាក្សាជាមួយអ្នកតំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ លោក ហ្សាំង ជន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner