មូលនិធិគន្ធបុប្ឆាទទួលថវិកាពីសប្បុរសជនជាង៩ម៉ឺនដុល្លារក្នុងខែសីហា (Video Inside)
មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថាគេទទួលបានថវិកាបរិច្ចាគពីសប្បុរសជន បានជាង៩ម៉ឺនដុល្លារក្នុងខែសីហា ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានថ្ងៃទី១៤កញ្ញា បានបញ្ជាក់ថាថវិកាបរិច្ចាគពីសប្បុរជនទាំងនោះ រួមមាន ថវិកាជាដុល្លារចំនួន ៥ម៉ឺន៧ពាន់៩៥៣ដុល្លារ និងថវិកាប្រាក់រៀលចំនួន ១៤២លាន៥សែន៧ម៉ឺន៥ពាន់ ៣០០ រៀល ។ មូលនិធិគន្ធបុប្ឆា គឺជាមូលនិធិមួយដែលជួយទ្រទ្រងលើដំណើរការមន្ទីរពេទ្យគន្ធបុប្ឆាដែល ត្រូវការ ប្រាក់ចំណាយច្រើនសិបលានដុល្លារក្នុងមួយឆ្នាំៗដើម្បីជួយព្យាបាលកុមារដោយឥតគិតថ្លៃ។
មន្ទីរពេទ្យគន្ធបុប្ឆា ដែលធ្លាប់ចំណាយយ៉ាងហោច៥០លានដុល្លារក្នុងមួយឆ្នាំនោះ, កាលពីឆ្នាំ២០២០កន្លងមក បានទទួលវិភាគ ទានតែជាង២០លានដុល្លារតែប៉ុណ្ណោះ ដោយសារតែកម្ពុជានិងពិភពលោកបានរងនឹងវិបត្តិកូវីដ១៩។ ក្នុងឆ្នាំ ២០២០ កន្លងមកនេះ មន្ទីពេទ្យគន្ធបុប្ផា បានជួយព្យាបាលកុមារចំនួនជិត៦៤ម៉ឺននាក់ ៕