ក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សកែទម្រង់កម្ពុជាហើយ (Video Inside)
ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីជូនគណបក្សកែទម្រង់កម្ពុជាហើយនៅថ្ងៃទី១៥កញ្ញានេះ។ គណបក្សកែ ទម្រង់កម្ពុជា គឺជាគណបក្សរបស់អតីតមន្ត្រីគណបក្សប្រឆាំង គឺលោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានសរសេរថា គណបក្សថ្មីនេះ មានទីស្នាក់ការកណ្តាល នៅផ្ទះលេខ ៥១៥, ផ្លូវជាតិលេខ៥, ភូមិពុកឆ្មា, ឃុំអន្លង់វិល, ស្រុកសង្កែ នៃខេត្តបាត់ដំបង។ គណបក្សនេះ ដឹកនាំដោយ លោកប៉ុលហំម។
លិខិតក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្ស នយោបាយនិងលិខិតបទដ្ឋានគតិយុទ្ធនានា ជាធរមាន និងតាមលក្ខន្តិកៈរបស់គណបក្ស ដែលតម្កល់ទុក នៅក្រ សួងមហាផ្ទៃ។