ទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ប្រគល់ជូនសសយក (Video Inside)
ទឹកសំលាប់មេរោគធម្មជាតិច្រើនពាន់លីត្រថែមទៀត ត្រូវបានក្រុមហ៊ុនសហគ្រាសផលិតបរិក្ខាពេទ្យ Leisure Asia Corporation បានផ្តល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ ការប្រ គល់-ទទួលនូវជំនួយឧបត្ថម្ភនេះ បានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាល
ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសហភាព សហព័ន្ធយុវ ជនកម្ពុជា លោក នួន ផារ័ត្ន និងអគ្គនាយិកាក្រុមហ៊ុន Leisure Asia Corporation លោកស្រី ហេង ពិសី។ ទឹកសម្លាប់មេរោគធម្មជាតិដែលបានផ្តល់នៅថ្ងៃនេះ ជាប្រភេទទឹកសម្លាប់មេរោគធម្មជាតិ Ebiodis ដែលរួមមានៈ ទឹកចំណុះ៣០លីត្រ ចំនួន ១០០កាន, ចំណុះ៥លីត្រ ចំនួន១០កេស ស្មើ ៦០កាន, ទឹកចំណុះ១លីត្រ ចំនួន១០ កេស ស្មើ២៤០កាន, ទឹកចំណុះ៥០០មីលីលីត្រ ចំនួន១០កេស ស្មើ ២៤០ដបស្រ្ពេ, ចំណុះ១០០មីលីលីត្រចំនួន ១០កេស ស្មើ៤៨០ដបស្រ្ពេ ។
លោក នួន ផារ័ត្ន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន Leisure Asia Corporation ដែលឧបត្ថម្ភទឹកសម្លាប់មេរោគប្រកបដោយគុណភាពនេះ និងលោកបានចាត់ទុកការផ្តល់នេះ គឺ ជាការចូលរួម ចំណែកដល់ការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺ និងមេរោគនានាពិសេសជំងឺកូវីដ១៩ ៕