អាជ្ញាធរជាតិអប្សរាជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល (Video Inside)

អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បូងនៃស្ពានហាល។ អាជ្ញាធរជាតិអប្សរាបានថ្លែងថាការជួសជុលនេះ  គឺដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស, ការជួយរក្សា ទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងការបង្កើនសោភ័ណភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរ វត្ត។

មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការលោក ម៉ៅ សុខនី បានឱ្យ ដឹងថា គម្រោងជួសជុលនេះមានប្រវែងសរុប២០០ម៉ែត្រ ដោយចែកចេញជា៣ដំណាក់កាល និងប្រើប្រាស់ពេល វេលាជួសជុលចំនួនបីឆ្នាំ។

ច្រាំងកសិន្ធុប្រាសាទអង្គរវត្តនេះ ត្រូវគេរាយការណ៍ថា ក៏ធ្លាប់មានប្រវត្តិជួសជុលជា ច្រើនដងរួចមកហើយដោយក្រុមសាលាបារាំងចុងបូព៌ា, ដោយក្រុមអ្នកជំនាញការអ៊ីតាលី និងដោយក្រុម អ្នក ជំនាញការប្រទេសឥណ្ឌាផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner