អាជ្ញាធររាជធានីសំអាតផ្លូវ១៤១ ក្នុងខណ្ឌ៧មករា(Video Inside)
អាជ្ញាធររាជធានី បានចុះសំអាតផ្លូវ១៤១ក្នុងខណ្ឌ៧មករា ក្រោយឳសានវាទដាក់ចេញក្នុងការរៀបចំសណ្តាប់ ធ្នាប់តាមដងផ្លូវក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ វេលាចុងក្រោយនេះ បានដាក់ចេញនូវផែនការ រៀបចំសណ្តាប់ធ្នាប់តាមផ្លូវនានាដែលបង្កភាពអនាធិបតេយ្យ និងការចុះសំអាតផ្លូវ១៤១ក្នុងសង្កាត់បឹងព្រលិត នៅថ្ងៃនេះ គឺជាផ្នែកមួយនៃការសន្យារៀបចំសណ្តាប់ធ្នាប់ស្អាតឡើងវិញក្នុងរាជធានីភ្នំពេញនោះ៕