ថៃ-វៀតណាមបន្តឆ្លងជាង១ម៉ឺននាក់ រាល់ថ្ងៃ ស្លាប់រាប់រយ
ថៃមានឆ្លងថ្មី ១៣៨៩៧នាក់ ស្លាប់ថ្មីចំនួន១៨៨នាក់ទៀត ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ នេះបើតាមការក្រសួងសុខាភិបាលប្រកាស នាព្រឹកថ្ងៃទី១៦ កញ្ញានេះ។ មកទល់ពេលនេះ ថៃមានឆ្លងសរុបកើនដល់ ១,៤៣៤, ២៣៧នាក់ហើយ ស្លាប់វិញ កើនដល់ ១៤៨៥៩នាក់ហើយ។
អាជ្ញាធរសុខាភិបាលវៀតណាមបានប្រកាសថា កាលពីថ្ងៃទី១៥ កញ្ញា ម្សិលមិញ ប្រទេសវៀតណាមបានឆ្លងកូវីដ១៩ ចំនួន១០៥៨៣នាក់បន្ថែមទៀត ធ្លាក់ចុះ៨៧នាក់ បើធៀបនឹងមួយថ្ងៃមុន។ ក្រៅពីនេះ មានស្លាប់២៥០នាក់ទៀត នាំឲ្យករណីស្លាប់កើនដល់១៦១៨៦នាក់។ រីឯករណីឆ្លងសរុប កើនដល់៦៤១២៤៤នាក់ហើយ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ