ថៃផ្តល់សំណងជូនអ្នកមានផលរំខានធ្ងន់ធ្ងរពីវ៉ាក់សាំង ជាង៣ពាន់នាក់ហើយ
ការិយាល័យសន្តិសុខសុខាភិបាលជាតិថៃហៅកាត់ថា NHSO បានចំណាយថវិការសរុបចំនួននជាង១៥៧លានបាត ឬ ជិត៥លានដុល្លារអាមេរិកហើយ សងទូទាត់ចំពោះប្រជាពលរដ្ឋ៣២២៤នាក់ ដែលទទួលរងផលរំខានធ្ងន់ធ្ងរ ក្រោយការចាក់វ៉ាក់សាំងកូវីដ១៩ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Thai psb ។
ក្រុងបាងកកគឺជាតំបន់មានអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ មានរហូតដល់៩១៤នាក់ ឈៀងម៉ៃ ៦១៨នាក់ និង អ៊ូប៊ុន រ៉ាតឆាថានី មាន៤៨៨នាក់ ដោយសរុបទឹកប្រាក់ដែលបានទូទាត់គឺ ១៥៧.២៩លានបាត ឬ ៤,៧៧១,១៦៦លានដុល្លារអាមេរិក។
សំណងត្រូវបានទូទាត់ តាមភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ដែលត្រូវបានបែងចែកជារោគសញ្ញាដែលត្រូវការការព្យាបាលបន្តអតិបរមា ចន្លោះពី ១០០.០០០ បាតទៅ៤០០.០០០ បាត៕