ប្រធានាធិបតីចិនប្តេជ្ញាថា នឹងពឹងផ្អែកលើប្រជាជន ដើម្បីឈ្នះការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ខណៈចំនួនអ្នកឆ្លងកើនដល់៤.៥៣៥នាក់

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃទី២៧ ខែមករានេះ បានធ្វើការណែនាំសំខាន់ៗមួយចំនួនស្តីពីការងារប្រយុទ្ធប្រឆាំង និង ត្រួតពិនិត្យការផ្ទុះឡើងនូវវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ដោយប្តេជ្ញាថា នឹងពឹងផ្អែកលើប្រជាជន ដើម្បីទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ។

ជាមួយគ្នានេះ លោក ស៊ី បានសង្កត់ធ្ងន់ថា គណៈកម្មាធិការបក្ស និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវតែប្រមូលផ្តុំ ការដាក់ពង្រាយ និង ពង្រឹងការងាររបស់ខ្លួនឱ្យបានពេញលេញ ស្របតាមសេចក្តីសម្រេចចិត្ត និង ការរៀបចំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ផ្តល់អាទិភាពខ្ពស់ដល់សុវត្ថិភាពជីវិត និងសុខភាពប្រជាជន ក៏ដូចជាធ្វើការការពារ និង គ្រប់គ្រងការរីករាលដាលនៃវីរុស ដែលជាភារៈកិច្ចស្នូលយ៉ាងសំខាន់បំផុតនាពេលបច្ចុប្បន្ន ។

សូមបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ស៊ី ជិនពីង ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បានបន្តកើនឡើងដល់៤.៥៣៥នាក់ និង១០៦នាក់បានបាត់បង់ជីវិត ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner