ប្រធានាធិបតីអាមេរិកប្រកាសជួយចិន ទុបស្កាត់វីរុសកូរ៉ូណាថ្មី បើត្រូវការ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំប្រកាសជួយចិនគ្រប់ពេល បើមានតម្រូវការ ទាក់ទងនឹងប្រតិបត្តិការគ្រប់គ្រងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ផ្ទុះចេញពីទីក្រុងអ៊ូហាន តំបន់កណ្តាលប្រទេសចិន ដែលបណ្តាលឲ្យស្លាប់មនុស្ស១០៦នាក់ហើយមកទល់ពេលនេះ ហើយមនុស្សរាប់សិបលាននាក់នៅជាប់គាំង ក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មី។ តាមរយៈបណ្តាញសង្គម Tweeter កាលពីម្សិលមិញ លោក ត្រាំ បានរៀបរាប់ថា «យើងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយចិន ដែលកំពុងខ្វល់ខ្វាយពីវីរុសនេះ។»

ប្រធានាធិបតីអាមេរិកដែលបង្កសង្គ្រាមពាណិជ្ជកម្មជាមួយចិន១៨ខែមកនេះរូបនេះបានបន្តថា«មានបី បួនករណីដែលត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក ប៉ុន្តែកំពុងតាមដានយ៉ាងខ្លាំង។ យើងសូមផ្តល់ជំនួយជូនប្រទេសចិន និង ប្រធានាធិបតីស៊ី ជីនភីង បើមានតម្រូវការចាំបាច់ណាមួយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner