ប្អូនស្រីលោក គីម ជុងអ៊ុន ថ្កោលទោសលោក មូន ជេអ៊ុន ក្រោយកូរ៉េខាងត្បូងជោគជ័យក្នុងការធ្វើតេស្តមីស៊ីលបាញ់ចេញពីនាវាមុជទឹក

ព្យុងយ៉ាង៖ ប្អូនស្រីបង្កើតមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ចំពោះការចូលរួមទស្សនាការបាញ់សាកល្បងមីស៊ីលផ្លោងបាលិស្ទីកចេញពីនាវាមុជទឹករបស់ប្រទេសលោក។

លោកស្រី គីម យ៉ូជុង អនុប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការកណ្តាលគណបក្សពលករកូរ៉េបានថ្កោលទោសប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េកាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់លោកស្រី គីម បានរិះគន់ជំហររបស់កូរ៉េខាងត្បូងថាជាទម្លាប់មិនសមហេតុសមផលនិងឆោតល្ងង់។ សេចក្តីថ្លែងការណ៍របស់លោកស្រី គីម បានរិះគន់គោលជំហររបស់កូរ៉េខាងត្បូងថា ជាទម្លាប់មិនសមហេតុសមផល និងល្ងង់ខ្លៅ។

ដោយសំដៅទៅលើមីស៊ីលដែលទីក្រុងព្យុងយ៉ាង បាញ់សាកល្បងនៅសប្តាហ៍នេះ លោកស្រី គីម បានហៅការធ្វើតេស្តនេះថា ជាផ្នែកមួយនៃសកម្មភាពធម្មតានិងការពារខ្លួនឯង ដើម្បីអនុវត្តភារកិច្ចសំខាន់សម្រាប់ឆ្នាំដំបូងនៃផែនការ ៥ ឆ្នាំនិងមិនមានអ្វីខុសពីផែនការការពារពាក់កណ្តាលអាណត្តិរបស់កូរ៉េខាងត្បូងឡើយ។ ជាមួយគ្នានេះដែរ លោកស្រី គីម បានបដិសេធថា គ្មានចេតនាណាមួយដើម្បីជម្រុញទំនាក់ទំនងអន្តរកូរ៉េឡើយ ដោយលោកស្រីនិយាយថា “យើងមិនចង់បានបែបនេះទេ”៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner