វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណាបន្តឆក់យកអាយុជីវិតមនុស្សកើនដល់១០៦នាក់ និងឆ្លងកើនដល់៤.២៧៥នាក់

ចិន៖ ចំនួនមនុស្សបាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បានបន្តកើនឡើងដល់១០៦នាក់ហើយ និងប្រមាណ៤.២៧៥នាក់ផ្សេងទៀតឆ្លងវីរុស នេះបើតាមអាជ្ញាធរចិននៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។
អាជ្ញាធរខេត្តហ៊ូប៉ី និងទីក្រុងអ៊ូហាន ដែលជាចំណុចស្នូលនៃការផ្ទុះវីរុសកូរ៉ូណា មនុស្សសរុប២៤នាក់បន្ថែមទៀតបានស្លាប់ និង ១,២៩១នាក់ទៀតឆ្លងនៅថ្ងៃទី២៧ ខែមករានេះ ដែលជាហេតុធ្វើឲ្យអ្នកឆ្លងនៅទូទាំងប្រទេសចិនកើនឡើងប្រមាណ៤.២៧៦នាក់ ។

ក្នុងចំណោមមនុស្សស្លាប់ទាំង១០៦នាក់ មានម្នាក់នៅទីក្រុងប៉េកាំង ដែលជាករណីមនុស្សស្លាប់ដំបូងដោយសារវីរុសកូរ៉ូណាថ្មីនៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ។
បច្ចុប្បន្នប្រទេសចំនួន១៥ហើយ ដែលបានឆ្លងវីរុសកូរ៉ូណានេះមានដូចជា ១៖ ប្រទេសចិន៖ ឆ្លងជាង៤,០០០នាក់ ក្នុងនោះស្លាប់១០៦នាក់ ២៖ថៃ៖០៨ករណី ៣៖អូស្ត្រាលី៖០៥ករណី ៤៖សិង្ហបុរី៖០៥ករណី ៥៖សហរដ្ឋអាមេរិក៖០៥ករណី ៦៖ជប៉ុន៖០៤ករណី ៧៖ម៉ាឡេស៊ី៖០៤ករណី ៨៖កូរ៉េខាងត្បូង៖០៤ករណី ៩៖បារាំង៖០៣ករណី ១០៖កាណាដា០២ករណី ១១៖វៀតណាម៖ ០២ករណី ១២៖កម្ពុជា០១ករណី ១៣៖អាល្លឺម៉ង់០១ករណី ១៤៖នេប៉ាល់៖០១ករណី និង ១៥៖ស្រីលង្កា០១ករណី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner