សហរដ្ឋអាមេរិក និង កាណាដាព្រមានពលរដ្ឋមិនឲ្យធ្វើដំណើរទៅចិន ដោយសារព្រួយបារម្ភពីវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលអាមេរិក និង កាណាដាបានចេញនូវការព្រមានមួយនៅថ្ងៃទី២៧ ខែមករានេះ មិនអោយប្រជាពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសចិនឡើយ ដោយសារព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ។

ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀតបានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួនបានព្យាយាមព្យាបាលអ្នកឆ្លងឲ្យបានធូរស្រាលឡើងវិញផងដែរ ។
ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និង អង់គ្លេសក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថា អាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និង គ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner