ក្រុមតាលីបង់ចេញមុខអះអាងទទួលខុសត្រូវ ជុំវិញហេតុការណ៍ធ្លាក់យន្តហោះយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន
អត្ថបទដោយ៖
Kien Sereyvuth
អាហ្វហ្គានីស្ថាន៖ យន្តហោះមួយគ្រឿងដែលធ្លាក់នៅក្នុងខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន គឺជាយន្តហោះយោធារបស់សហរដ្ឋអាមេរិក ដែលត្រូវបានបាញ់ទម្លាក់ដោយក្រុមតាលីបង់ នេះបើតាមសារព័ត៌មានចិន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។ ប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សនៅក្នុងយន្តហោះនោះបានបាត់បង់ជីវិតទាំងអស់ ដោយក្នុងនោះក៏មានមន្រ្តីជាន់ខ្ពស់របស់ CIA សហរដ្ឋអាមេរិកផងដែរ ។
ក្រុមតាលីបង់ក៏បានចេញមុខមកប្រកាសទទួលខុសត្រូវ ចំពោះការបាញ់ទម្លាក់យន្តហោះយោធានេះ ស្ថិតក្នុងខេត្ត Ghazni ដែលគ្រប់គ្រងដោយក្រុមតាលីបង់ ។ ដោយឡែកបើតាមមន្រ្តីអាមេរិក នៅលើយន្តហោះដែលធ្លាក់នោះមានមនុស្សយ៉ាងតិច១០នាក់ ៕ធ.ដ