យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារក្រោមអាយុ១២ឆ្នាំ (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងបង្កាកូវីដ១៩លើកុមារក្រោមអាយុ១២ឆ្នាំ នឹងចាប់ផ្តើមវេលាថ្ងៃស្អែកទី១៧កញ្ញានេះ ហើយ។ នៅ ក្នុងប្រទេសកម្ពុជាចំនួនកុមារអាយុពី៦ដល់១១ឆ្នាំ មានប្រមាណជាង១លាន៨សែននាក់។ ក្រសួង សុខាភិបាល នៅថ្ងៃនេះ បានជួនដំណឹងបញ្ជាក់បន្ថែមថារាជធានី, ខេត្តកណ្តាល, ខេត្តព្រះសីហនុ, និងខេត្តកោះ កុង នឹងត្រូវ ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារទាំងនោះនៅថ្ងៃទី១៧កញ្ញា, ចំណែក បណ្តាខេត្តទាំង ២១ ដទៃ ទៀត ការបើកយុទ្ធនាការនឹងធ្វើចាប់ពីថ្ងៃទី១៨ កញ្ញា។
កម្ពុជាមិនមែនជាប្រទេសមុនគេបង្អស់ នៅក្នុង ការចាក់ វ៉ាក់សាំងលើកុមារក្រោមអាយុ១២ឆ្នាំនោះទេ។ ប្រទេសចិន បានធ្វើការចាក់វ៉ាក់ សាំងលើកុមារចាប់ពី អាយុ៣ឆ្នាំឡើងទៅ តាំងពីខែមិថុនាឆ្នាំ២០២១។ ប្រទេសចិនគឺជាប្រទេសមួយដែលមានការទប់ស្កាត់ការឆ្លង រាលដាលជម្ងឺកូវីដ១៩បានល្អជាង គេបំផុតលើសកលលោក។ វ៉ាក់សាំងដែលប្រទេសចិនបានប្រើដើម្បី ការចាក់ វ៉ាក់សាំងលើកុមារនោះ គឺវ៉ាក់សាំងសាំងស៊ីណូវ៉ាក់។ វ់ាក់សាំងស៊ីណូ វ៉ាក់ គឺជាវ៉ាក់សាំងដែលត្រូវ បាន គេប្រើ
ប្រាស់យ៉ាងទូលំទូលាយនៅតាមប្រទេសជាច្រើនក្នុងទ្វីបអាស៊ី, ទ្វីបអាហ្វ្រិកនិង នៅទ្វីបអាមេរិកខាងត្បូង។ នៅក្នុងតំបន់អាស៊ាននេះ, ការចាក់លើកុមារក្រោមអាយុ១២ឆ្នាំ ក៏រួមមានប្រទេសហ្វីលីពីននិងប្រទេសម៉ាឡេស៊ី ផងដែរ។ ដោយឡែកនៅក្នុងទ្វីបអាមេរិកខាងត្បូងនោះវិញ, ប្រទេសឈីលី ក៏បានសម្រេចលើការប្រើប្រាស់វ៉ាក់ សាំងស៊ីណូវ៉ាក់ចាក់លើកុមារចាប់ពីអាយុ៦ឆ្នាំឡើងទៅផងដែរ, ចំណែកទ្វីបអាហ្វ្រិកនោះវិញ, ប្រទេសកេនយ៉ា និងអាហ្វ្រិកខាងត្បូង ក៏បានប្រើវ៉ាកសាំងស៊ីណូវ៉ាក់ ចាក់លើកុមារក្រោម១២ឆ្នាំនោះផងទៀត៕