ខេត្តរតនគិរីកំពុងស្វែងរកមនុស្សឆ្លងបីនាក់គេចចេញពីមណ្ឌលចត្តាឡីស័ក (Video Inside)
សមត្ថកិច្ចខេត្តមណ្ឌលគិរីកំពុងតាមស្វែងរកមនុស្ស៣នាក់ឆ្លងជម្ងឺកូវីដ១៩ ដែលបានរត់គេចចេញពីមន្ទីរពេទ្យ បង្អែកខេត្តនៅថ្ងៃទី១៦កញ្ញានេះ។
បុរសឆ្លងកូវីដ១៩ទាំង៣នាក់ដែលបានរត់គេចនោះ ត្រូវបានគេបញ្ចេញអត្ត សញ្ញាណរួមមានឈ្មោះឈ្មោះ ចែម សុវត្ថិ អាយុ ២០ឆ្នាំ នៃក្នុងស្រុកអូរ ជុំ ,ទី២ឈ្មោះ ខុនសុវណ្ណ អាយុ ២១ឆ្នាំ នៃស្រុកអូរជុំ និង ទី៣ មានឈ្មោះ ឃិន ច័ន្ទថ្លា អាយុ១៩ឆ្នាំ នៃក្នុងបាន លុង ។
រដ្ឋបាលខេត្តមណ្ឌលគិរី បាន ពង្រាយកម្លាំង តាមរកមនុស្សដែលរត់ចេញទាំង៣នាក់នោះ និងអំពាវនាវពលរដ្ឋសូមប្រុងប្រយ័ត្នកុំប៉ះពាល់ មនុស្សទាំង៣នាក់នោះ ដើម្បីបញ្ចៀសការឆ្លងកូវីដ១៩។ បទល្មើសមិនគោរពវិធានការដ្ឋបាលពាក់ព័ន្ធនឹងកូវីដ១៩ ត្រូវផាកពិន័យអន្តរការណ៍ពី ១លានទៅ៥លានរៀល, ត្រូវផ្ដន្ទាទោសដាក់ ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល បើអំពើនោះបាន បណ្ដាល ឲ្យមានការ ចម្លងជំងឺ កូវីដ-១៩ដល់អ្នកដទៃ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យ ជាប្រាក់ពី៥លានទៅ ២០ លានរៀលបើអំពើនោះបានបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕