ថៃ​សម្រេច​ប្រើ​វ៉ាក់សាំង​ ​Modern​a​ ​ចាក់​ឲ្យ​កុមារ​​ ​យុវវ័យ​ តែមិនទាន់មានស្តុកទេ

រដ្ឋបាល​អាហារ​និង​ឳ​ស​ថ​ថៃ​ហៅ​កាត់​ថា​ ​F​D​A​ ​កាល​ពីម្សិលមិញ​ ​បាន​សម្រេច​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​ប្រភេទ​ ​Modern​a​ ​ចាក់​ជូន​ក្រុម​កុមារ​និង​យុវវ័យ​ ​អាយុ​ចាប់ពី​១​២​ ​ដល់​ ​១​៧​ឆ្នាំ​។​

​ក្រុមហ៊ុន​ ​Z​P​ ​Therapeutics​ ​ទទួលបន្ទុក​ទិញ​វ៉ាក់សាំង​បានឲ្យ​ដឹង​ថា​ ​គ​ម្លា​ត​នៃ​ការ​ចាក់​វ៉ាក់សាំង​គឺ​ដូចគ្នា​ទៅ​នឹង​ក្រុម​មនុស្ស​ពេញវ័យ​ ​ក្នុង​នោះ​ ​រវាង​២​ដូ​ស​ ​គ​ម្លា​ត​២​៨​ថ្ងៃ​។​ ​ប្រភព​បន្ត​ថា​ ​ការ​សម្រេច​របស់​ ​F​D​A​ ​នេះ​គឺជា​ការ​សាទរ​ ​ដូច្នេះ​ ​ក្រុម​វ័យ​នេះ​អាច​មាន​អង់​ទី​គ័រ​ការពារ​ជំងឺ​កូ​វី​ដ​១​៩​ ​ជាពិសេស​ ​ចំ​ពេល​មាន​ជំងឺ​វី​រុ​សប​ម្លែ​ង​ខ្លួន​ថ្មី​ ឌែ​លតា​ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍។

​យ៉ាងណាក៏ដោយ​ ​វ៉ាក់សាំង​ Modern​a របស់​អាមេរិក​ប្រភេទ​នេះ​ ​មិនទាន់​មាន​វត្តមាន​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ​ ​ប៉ុន្តែ​បាន​បញ្ជាទិញ​រួចរាល់​ហើយ​ លឺ​ថា​ ​អាច​មកដល់​នៅ​ត្រីមាស​ទី​៤​នៃ​ឆ្នាំ​២​០​២​១​ ​ឬ​ ​ចាប់ផ្តើម​ចាក់​នៅដើម​ឆ្នាំ​២​០​២​២​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner