សម្តេចតេជោ ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំនេះ សំដៅឆ្ពោះទៅរកការដោះស្រាយនៅសិទ្ធ ៣យ៉ាង សម្រាប់កុមាររបស់យើង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ នាវិមានសន្តិភាព សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថា ស្ថានភាពជំងឺកូវីដ គឺមិនមែនជាបញ្ហាធម្មតាសម្រាប់យើង ហើយក៏សម្រាប់ពិភព លោក។ សម្រាប់យើង គឺយើងបានធ្វើរួចមកហើយ តាម រយៈការខិតខំនៃកម្លាំងទាំងអស់ប្រមូលផ្ដុំគ្នា ដើម្បីធ្វើកិច្ចការ ជាអាទិភាពដែលមកដល់ពេលនេះ យើងសម្រេចចាក់ការ វ៉ាក់សាំងបានចំនួនគួរឲ្យចាប់អារម្មណ៍ ដែលអាចចាត់ទុកថា ជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលចាក់វ៉ាក់សាំង បានច្រើន ។

សម្ដេចតេជោ បានបន្តថា ប្រសិនបើយើងមិនបានគិតគូរពីបញ្ហានេះទេ ភាពស៊ាំក្នុងសហគមន៍ មិនទាន់គ្រប់គ្រាន់ ហើយ អ្វីដែល យើងបាននឹងកំពុងធ្វើនៅថ្ងៃនេះ សំដៅឆ្ពោះទៅរកការដោះស្រាយនៅសិទ្ធ ៣យ៉ាង សម្រាប់កុមាររបស់យើង គឺ សិទ្ធិរស់រានមានជីវិត, សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំ ព្រោះពួកគេត្រូវទទួលបាននូវការ ចូលរៀនបឋមសិក្សា ក្នុងចន្លោះពីអាយុ៦ឆ្នាំឡើងទៅ ហើយប្រសិនបើយើងមិនអាចដោះស្រាយបានបញ្ហានេះទេ យើង បើក ត្រឹមតែអនុវិទ្យាល័យ វាស្មើនឹងបំបាត់គ្រឹះនៃវិស័យអប់រំយើងតែម្ដង ដើម្បីឈានទៅដល់មធ្យមសិក្សា យើងត្រូវឆ្លង កាត់ បឋមសិក្សាសិន ដូច្នេះហើយបានជាយើងមានការចាំបាច់ដើម្បីធ្វើ។

សម្ដេចថា ក្រៅពីសិទ្ធិទាំងបីនេះ នៅមាន ចំណែកទាក់ទិននឹងការខិតខំប្រឹងប្រែងរបស់យើង ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងកូវីដ19 តាមរយៈយុទ្ធសាស្ត្រ វ៉ាក់សាំងរបស់យើង ដែលជម្រុញភាពស៊ាំរបស់យើងនៅក្នុងសហគមន៍ឲ្យកើនឡើងរហូតប្រមាណជាង ៨០ភាគរយទៅ ៨៥ភាគរយ ឬអាចលើសពីនេះ ព្រោះសព្វថ្ងៃនេះ ប្រសិនបើយើងចាក់ត្រឹមកម្រិតពីអាយុ ១២ឆ្នាំឡើង ភាពស៊ាំក្នុងសហគមន៍របស់ យើងមានប្រមាណជា ៧៥ភាគរយតែប៉ុណ្ណោះ កុំថាឡើយភាពស៊ាំក្នុងសហគមន៍ សូម្បីតែនៅក្នុងផ្ទះមួយ ក៏ភាពស៊ាំមិន គ្រប់គ្រាន់ទេ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចបានទទួលនូវសាររបស់ឯកឧត្តម សួន សេរីរដ្ឋា បន្ទាប់ពីសម្ដេចបានប្រកាស តាមសារសំឡេងថ្ងៃមុននេះ គាត់បានផ្ញើតាមសារមួយមកសម្ដេចថា ល្អណាស់ ខ្ញុំនឹងនាំកូនរបស់ខ្ញុំមកចាក់ដែរ ព្រោះ នៅផ្ទះរបស់ខ្ញុំ បានចាក់តែប្ដី និងប្រពន្ធ តែកូនមិនទាន់បានចាក់។ សម្ដេចថា អញ្ចឹងគ្រាន់តែនៅក្នុងផ្ទះនេះ មិនមានមនុស្សដែលបាន ចាក់វ៉ាក់សាំងច្រើនជាងមនុស្ស ដែលមិនទាន់បានចាក់វ៉ាក់សាំង ដូច្នេះភាពស៊ាំក្នុងគ្រួសារនីមួយនោះ ក៏មិនទាន់គ្រប់គ្រាន់ផង ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner