សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ) បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ ក្រោមអធិបតីភាព សម្តេចក្រឡានហាម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ដ.អ។ កិច្ចប្រជុំរបស់ គ.ជ.ដ.អ. មានគោលបំណងពិនិត្យទៅលើវឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ និងសម្រេចបាននូវលទ្ធផលដូចខាងក្រោម៖

ទី១៖ បានអនុម័តយល់ព្រមលើកំណត់ហេតុ ប្រជុំសាមញ្ញលើកទី៣ របស់ គ.ជ.ដ.អ។

ទី២៖ បានស្តាប់ និងឯកភាពលើខ្លឹមសារ នៃរបាយការណ៍ប្រចាំឆ្នាំ២០១៩ ស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ និងរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

ទី៣៖ បានទទួលអនុសាសន៍ដឹកនាំសំខាន់ៗ សម្រាប់តម្រង់ទិសការងារអាទិភាពមួយចំនួនគឺ (ក)៖ ការងាររៀបចំ សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម, (ខ)៖ ការបង្កើតប្រព័ន្ធរួមអត្តសញ្ញាណកម្មប្រជាជន និង (គ)៖ គម្រោងសាកល្បងតភ្ជាប់ប្រព័ន្ធ ចុះបញ្ជីអត្រានុកូលដ្ឋាន ជាមួយប្រព័ន្ធសុខាភិបាលនៅតាមមណ្ឌលសុខភាព៕ធ.ដ

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner