យន្តហោះដឹកអ្នកដំណើរមួយគ្រឿងធ្លាក់នៅអាហ្វហ្គានីស្ថាន ខណៈពុំទាន់ដឹងពីចំនួនអ្នកស្លាប់ និងរបួស
អត្ថបទដោយ៖
Kien Sereyvuth
អាហ្វហ្គានីស្ថាន)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន Ariana Airlines របស់អាហ្វហ្គានីស្ថាន បានធ្លាក់នៅក្នុងខេត្ត Ghazni ប្រទេសអាហ្វហ្គានីស្ថាន ។
លោក Arif Noori អ្នកនាំពាក្យការិយាល័យអភិបាលខេត្ត Ghazni បាននិយាយថា“ យន្ដហោះប៊ូអ៊ីងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ Ariana អាហ្វហ្គានីស្ថានបានធ្លាក់នៅតំបន់ Sado Khel នៃស្រុក De Yak Yak នៃខេត្ត Ghazni នៅម៉ោងប្រហែល ១ និង ១០ នាទីថ្ងៃទី២៧ ខែមករានេះ (ម៉ោងក្នុងតំបន់) ។
បើតាមប្រភពពីមន្ត្រីទី ២ បានប្រាប់សារព័ត៌មានរ៉យទ័រថា ចំនួនអ្នកស្លាប់ និងរបួសមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ៕