សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួង កសិកម្ម ដឹកនាំប្រជុំដោះស្រាយជាកញ្ចប់ ករណី ប្រជាពលរដ្ឋសម្លាប់ពពែតាមផ្ទះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំដោះស្រាយជាកញ្ចប់ ទាំងក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ពាក់ព័ន្ធករណីប្រជាពលរដ្ឋសម្លាប់ពពែ នៅតាមផ្ទះរបស់ពួកគាត់។
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ បានបង្ហោះវីដេអូមន្ត្រីពេទ្យសត្វខេត្តកណ្តាល ចាប់សាច់ពពែរបស់ប្រជាពលរដ្ឋដែលសម្លាប់រួច ដែលបង្កឲ្យមានការជិះគន់យ៉ាងខ្លាំង។
សម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់យ៉ាងដូច្នេះថា «សូមឯកឧត្តម [រដ្ឋមន្ត្រីកសិកម្ម] ដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឲ្យស្របជាមួយសភាពការណ៍ និងផល់ប្រយោជន៍ប្រជាជន»។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា «ដំណាក់ការដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការកសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ ដែលធ្វើចរាចរក្នុងទីផ្សារ បញ្ហាអានាម័យ។ល។ ខ្ញុំសុំអរគុណបងប្អូនដែលចូលមកផ្តល់យោបល់ ដែលក្លាយជាធាតុចូលសម្រាប់ការកែលម្អលើរឿងនេះ»។
ករណីចាប់សាច់ពពែ ដែលប្រជាពលរដ្ឋសម្លាប់រួចនេ ត្រូវបានរកឃើញថា កើតឡើងនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញា

