គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៤លាននាក់ ស្លាប់ជាង ២៥.១ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៤០៧,៧៩៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥១,២៩០នាក់ផងដែរ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៨៨,៥២៩នាក់ (ស្លាប់ ១៤០,៣២៣នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៣៤៧,៥៥០នាក់ (ស្លាប់ ៣៦,៥៨៣នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៨២,៨៧៦នាក់ (ស្លាប់ ២៣,០៦៧នាក់)
  • ថៃ ឆ្លងចំនួន ១,៤៦២,៩០១នាក់ (ស្លាប់ ១៥,២៤៦នាក់)
  • វៀតណាម ឆ្លងចំនួន ៦៧៧,០២៣នាក់ (ស្លាប់ ១៦,៨៥៧នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៤,៨៧១នាក់ (ស្លាប់ ១៧,០១៦នាក់)
  • កម្ពុជា ឆ្លងចំនួន ១០៣,៤៨២នាក់ (ស្លាប់ ២,០៩៦នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៧៦,៧៩២នាក់ (ស្លាប់ ៦០នាក់)
  • ទ្បាវ ឆ្លងចំនួន ១៨,៨១៤នាក់ (ស្លាប់ ១៦នាក់)
  • ព្រុយណេ ឆ្លងចំនួន ៤,៩៥៧នាក់ (ស្លាប់ ២៦នាក់) ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner