ក្រុមតាលីបង់បានប្តូរក្រសួងកិច្ចការនារីទៅក្រសួងថ្មីមួយទៀត

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​ កញ្ញាក្រុម​តាលីបង់​បាន​ប្តូរ​ក្រសួង​កិច្ចការ​នារី​ទៅ​ជាក្រសួង​សូត្រធម៌​ និង​ការ​ផ្ដល់​ឧវាទ ហើយ​និង​ការ​លើកស្ទួយ​នៃ​គុណធមឥ​​ និង​ការ​ទប់ស្កាត់​នៃ​អំពើអាក្រក់​ (​​ Ministries of Prayer and Guidance and the Promotion of Virtue and Prevention of Vice​) ។

ក្រសួង​ថ្មី​នេះ​នឹង​អនុវត្ត​ទៅ​លើ​ការ​បកស្រាយ​របស់​ក្រុម​តាលីបង់​ស្តី​ពី​ច្បាប់​ Sharia​ ដែល​ផ្តោត​​លើសម្លៀក​បំពាក់​ ការ​ប្រើ​អំពើ​ហិង្សា​ និង​ការ​ប្រហារ​ជីវិត​ជា​សាធារណៈ។ ថ្វី​បើ​ឥស្សរជន​ជាន់​ខ្ពស់​តាលីបង់​បាន​និយាយកាល​ពី​ថ្ងៃ​ទី​ ១៣​ កញ្ញា​​ថា​​ ស្ត្រី​នឹង​មិន​អាច​ធ្វើ​ការ​ជា​មួយ​បុរស​ក៏​ដោយ​ប៉ុន្តែ​ការ​បក​ស្រាយ​នេះ​នៅ​មិន​ទាន់​ច្បាស់​ពី​លទ្ធភាព​ដែល​ស្ត្រី​អាច​ធ្វើ​ការ​នៅ​ក្នុង​កម្រិត​ណា​មួយ​នៅ​ឡើយ​​។​

កាល​ពី​ដើម​សប្តាហ៍​មុន​ មន្រ្តី​តាលីបង់​បាន​និយាយ​ថា​ស្ត្រី​នឹង​ត្រូវ​បាន​អនុញ្ញាត​អោយ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដរាប​ណា​ពួក​គេ​ស្លៀក​ពាក់​សម្លៀក​បំពាក់​អ៊ីស្លាម​ ហើយ​ថ្នាក់​រៀន​ត្រូវ​បាន​បែង​ចែក​តាម​ភេទ​ទៀត​។​ ប៉ុន្តែពួក​គេ​មិន​បាន​បញ្ជាក់​ពី​ថេរវេលា​ជាក់​លាក់​ណា​មួយ​ដែល​ក្មេង​ស្រី​អាហ្វហ្គានីស្ថាន​អាច​ត្រឡប់​ទៅ​រៀន​វិញ​បាន​។

​សាលា​បឋម​សិក្សា​ត្រឹម​ថ្នាក់​ទី​ ៦​ ក្មេង​ស្រី​អាហ្វហ្គានីស្ថាន​អាច​បន្ត​ការ​សិក្សា​របស់​ពួក​គេ​ ហើយ​និស្សិត​ស្រី​បាន​ចូល​រៀន​ថ្នាក់​សាកលវិទ្យាល័យ​ ប៉ុន្តែ​កម្រិត​វិទ្យាល័យ​​សម្រាប់​សិស្ស​ស្រី​ត្រូវ​បាន​បិទ​។

តាលីបង់​បាន​ប្រកាស​ពី​រដ្ឋបាល​បណ្តោះអាសន្ន​របស់​ពួក​គេ​កាល​ពី​សប្តាហ៍​មុន​ ហើយ​មន្រ្តី​តាលីបង់​បាន​និយាយ​ថា​ ពួក​គេ​នឹង​មិន​អនុវត្ត​គោល​នយោបាយ​របស់​រដ្ឋាភិបាល​តាលីបង់​មុន​ដែល​ហាម​ឃាត់​ការ​ផ្តល់​ការ​អប់រំ​ទៅ​ក្មេង​ស្រី​ឡើយ​។ ក្រុម​តាលីបង់​ក៏​បាន​សន្យា​ថា​ ក្មេង​ស្រី​នឹង​អាច​បន្ត​ការ​សិក្សា​របស់​ពួកគេនៅ​ក្នុង​ថ្នាក់​ដាច់​ដោយ​ឡែក​ពី​ក្មេង​ប្រុស​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner