កូរ៉េខាងជើងជំរុញឱ្យប្រជាជនខ្លួនព្យាយាមជម្នះឧបសគ្គនានា ខណៈដែលការប្រឈមមុខនឹងទណ្ឌកម្មនុយក្លេអ៊ែរនៅតែបន្ត
កូរ៉េខាងជើង៖ ស្របពេលដែលឱនសានវាទកូរ៉េខាងជើងសម្រាប់សហរដ្ឋអាមេរិក ដើម្បីបន្ទន់ជំហររបស់ខ្លួនលើកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ បានកន្លងផុតទៅកាលពីឆ្នាំមុននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងការឃោសនាកំពុងផ្តោតលើការរំពឹងទុក នៃការប្រឈមមុខដាក់គ្នាដ៏យូរជាមួយសហរដ្ឋអាមេរិក ។
រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានខិតខំធ្វើការក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយប្រើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការផ្សាយពាណិជ្ជកម្មឃោសនា និង ការសម្តែងដើម្បីព្រមានសាធារណៈជនអំពីផ្លូវដ៏លំបាកមួយនាពេលខាងមុខ ស្ថិតក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក និង អន្តរជាតិ ។ កិច្ចខិតខំប្រឹងប្រែងឃោសនារបស់កូរ៉េខាងជើងទាំងនោះ ក៏បានរួមបញ្ចូលទាំងការអំពាវនាវឱ្យប្រជាជនរបស់ខ្លួនបំបែកឧបសគ្គ និង ពង្រឹងប្រទេសផងដែរ ។
សូមរំលឹកថា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ របស់កូរ៉េខាងជើង ដែលមានជាប់ពាក់ព័ន្ធនឹងការបញ្ជូនពលករកូរ៉េខាងជើង ទៅធ្វើការនៅក្រៅប្រទេស ដោយរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ ។ បើតាមក្រសួងរតនាគារជាតិអាមេរិក ក្រុមហ៊ុនកូរ៉េខាងជើងទាំងពីរខាងលើដែលត្រូវបញ្ចូលក្នុងបញ្ជីខ្មៅជាប់ទណ្ឌកម្ម មានក្រុមហ៊ុន ណាមហ្គាង ត្រេដឌីង ខប និងក្រុមហ៊ុន ប៉េកាំង ស៊ុកបាកសូ មានមូលដ្ឋាននៅក្នុងប្រទេសចិន ៕ធ.ដ