អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២២៩លាន២៨ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៧០ម៉ឺននាក់ និងជាសះស្បើយ២០៥លាន៩០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២២៩លាន២៨ម៉ឺន៨ពាន់២៤៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៧០ម៉ឺន៥ពាន់៤៦១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២០៥លាន៩០ម៉ឺន៨ពាន់៩៤១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤២លាន៩០ម៉ឺន៩០៦នាក់ ស្លាប់ចំនួន៦៩ម៉ឺន១ពាន់៨៨០នាក់ និងជាសះស្បើយចំនួន៣២លាន៥០ម៉ឺន៣ពាន់៩៩៥នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៣លាន៤៧ម៉ឺន៧ពាន់៨១៩នាក់ ស្លាប់៤៤ម៉ឺន៥ពាន់១៦៥នាក់ និងជាសះស្បើយ៣២លាន៧០ម៉ឺន៧ពាន់៥៨៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២១លាន២៣ម៉ឺន៩ពាន់៧៨៣នាក់ ស្លាប់ចំនួន៥៩ម៉ឺន៧៨៦នាក់ និងជាសះស្បើយ២០លាន២៨ម៉ឺន២៩៤នាក់ ៕ ប្រភព៖ worldometers
