គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១១.៤លាននាក់ ស្លាប់ជាង ២៥.២ម៉ឺននាក់

អត្ថបទដោយ៖
Kien Sereyvuth

កម្ពុជា ៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១១,៤៧១,៥៨៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៥២,៤៣៦នាក់ផងដែរ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

  • ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១៩០,៧៦៣នាក់ (ស្លាប់ ១៤០,៤៦៨នាក់)
  • ហ្វីលីពីន ឆ្លងចំនួន ២,៣៦៦,៧៤៩នាក់ (ស្លាប់ ៣៦,៧៨៨នាក់)
  • ម៉ាទ្បេស៊ី ឆ្លងចំនួន ២,០៩៧,៨៣០នាក់ (ស្លាប់ ២៣,៤៤៣នាក់)
  • ថៃ ឆ្លងចំនួន ១,៤៧៦,៤៧៧នាក់ (ស្លាប់ ១៥,៣៦៣នាក់)
  • វៀតណាម ឆ្លងចំនួន ៦៨៧,០៦៣នាក់ (ស្លាប់ ១៧,០៩០នាក់)
  • មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៤៦,៥៧៣នាក់ (ស្លាប់ ១៧,០៧៣នាក់)
  • កម្ពុជា ឆ្លងចំនួន ១០៤,០៩៤នាក់ (ស្លាប់ ២,១០៩នាក់)
  • សិង្ហបុរី ឆ្លងចំនួន ៧៧,៨០៤នាក់ (ស្លាប់ ៦០នាក់)
  • ទ្បាវ ឆ្លងចំនួន ១៩,១៨៥នាក់ (ស្លាប់ ១៦នាក់)
  • ព្រុយណេ ឆ្លងចំនួន ៥,០៤៧នាក់ (ស្លាប់ ២៦នាក់) ៕
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner