កំពូលអ្នកប្រដាល់សកលអាស៊ីលោក Manny Pacquiao ប្រកាសឈរឈ្មោះតំណែងប្រធានាធិបតីហ្វីលីពីន
ម៉ានីល៖ ទីបំផុតកំពូលអ្នកប្រដាល់សកលអាស៊ីលោក Manny Pacquiao បានសម្រេចចិត្តប្រកាសជាសាធារណៈថា រូបលោកនឹងប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីននៅឆ្នាំ២០២២ខាងមុខនេះ ក្រោយទទួលយកការដាក់ឈ្មោះឲ្យប្រកួតប្រជែងពីគណបក្ស PDP-Laban របស់លោក។
លោក Manny Pacquiao បានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំទទួលយកដោយក្លាហានពីការប្រជែងនាំការឈរឈ្មោះតំណែងប្រធានាធិបតីហ្វីលីពីន។ យើងត្រូវការរីកចម្រើន។ ខ្ញុំត្រូវការឈ្នះភាពក្រីក្រ។ យើងត្រូវការអភិវឌ្ឍដើម្បីបម្រើប្រជាជនរបស់យើងដោយមានសុចរិតភាព សេចក្តីស្រឡាញ់ និងតម្លាភាព។ ពេលវេលាដល់ហើយឥឡូវនេះ។ ខ្ញុំបានត្រៀមរួចរាល់ដើម្បីប្រឈមនឹងភាពជាអ្នកដឹកនាំ។
កាលពីប៉ុន្មានសប្តាហ៍មុន លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ក៏បានប្រកាសពីការឈរឈ្មោះប្រកួតប្រជែងតំណែងអនុប្រធានាធិបតី ដោយសារលោកបានកំពុងកាន់តំណែងមួយអាណត្តិហើយ ដូច្នេះលោកមិនអាចឈ្មោះប្រធានាធិបតីទៀតទេ៕ ប្រភព៖ Reuters

