នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្លែងការពារការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង

ស៊ីដនី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃអាទិត្យម្សិលមិញបានចេញមុខការពារការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីបារាំង ពីព្រោះការធ្វើបែបនេះគឺដើម្បីប្រយោជន៍ជាតិ។

លោក ម៉ូរីសុន បន្តថា រដ្ឋាភិបាលអូស្ត្រាលីបានលើកឡើងពីក្ដីកង្វល់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញនាវាមុជទឹក ទៅជជែកជាមួយបារាំងអស់រយៈពេលជាច្រើនខែមកហើយ តាមរយៈការរៀបចំកិច្ចប្រជុំជាច្រើន ក្នុងនោះរួមមានទាំងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិផងដែរ។

ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបានសង្កត់ធ្ងន់ថា លោកមិនស្ដាយក្រោយឡើយ ដែលលុបចោលកិច្ចព្រមព្រៀងជាមួយបារាំង… ខ្ញុំមិនមានការសោកស្ដាយអ្វីទេ ក្នុងការសម្រេចចិត្តដែលតម្កល់ផលប្រយោជន៍ជាតិរបស់អូស្ត្រាលីមុ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner