អាជ្ញាធរដែនដីស្រុកកោះអណ្តែតចុះពិនិត្យមើលការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-19 ជូនក្មួយៗកុមារអាយុចាប់ពី៦ឆ្នាំដល់១២ ឆ្នាំនៅក្នុង ឃុំរមេញ
ថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១នេះជាថ្ងៃទី៣ការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ ជូនក្មួយៗកុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំនៅមូលដ្ឋានស្រុកកោះអណ្តែត ខេត្តតាកែវ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តស្រុកកោះអណ្ដែត ក្រុមពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត និងដោយមានការចុះអន្តរាគមន៍សម្របសម្រួលក្នុងដំណើរការចាក់វ៉ាក់សាំងពីសំណាក់ ក្រុមការងារសាលាស្រុកកោះអណ្តែត ក្រុមប្រឹក្សាឃុំរមេញ ប៉ុស្តិ៍រដ្ឋបាលឃុំរមេញ លោកមេភូមិ អនុភូមិ នៅទូទាំងភូមិក្នុងឃុំរមេញ ស្រុកកោះអណ្តែត សម្រាប់ថ្ងៃនេះដំណើរការចាក់វ៉ាក់សាំងប្រកបដោយភាពរលូនមានរបៀបរៀបរយសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ល្អរលូនជោគជ័យសូមគាំទ្រ និងអបអសាទរ-ល-។
ដើម្បីប្រជាជនស្រុកកោះអណ្ដែត ខេត្តតាកែវ រួមសុខរួមទុក្ខ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាដោះស្រាយបញ្ហាក្នុងគ្រាដ៏លំបាកនេះ រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩!ដោយ-រ៉ាវុធ