ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ បានអញ្ចេីញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅក្នុងភូមិសាស្ត្រខេត្តកែប

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ បានអញ្ចេីញពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលដំណើរការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅ បរិវេណសាលាក្រុងកែប និងសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប ។

ឯកឧត្ដម សោម ពិសិដ្ឋ មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កុមារ របស់យេីង ព្រោះថា វ៉ាក់សាំងទាំងនេះអាចជួយការពារកុមារពីជំងឺកូវីដ-១៩ ដោយបានបង្កេីតភាពស៊ាំ ក្នុងអំឡុងពេលដែលកូនកូនរបស់បងប្អូនចាប់ផ្ដេីមការសិក្សានៅសាលារៀន ឬទៅប្រាស្រ័យទាក់ទងជាមួយកុមារដទៃទៀត ជាការកាត់បន្ថយនៅការឆ្លងនៃជំងឺកូវីដ-១៩ នៅត្រឹមកម្រិតទៀបបំផុត ។

ឯកឧត្តម បានបន្ថែមទៀតថា គុណភាពនៃវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានផ្ដល់ជូនសម្រាប់ចាក់តាំងពីចាប់ផ្តេីមដំបូងរហូតដល់ពេលនេះ គឺមានគុណភាពល្អ និងប្រសិទ្ធភាព ដូច្នេះហើយសូមបងប្អូនទាំងអស់មានការជឿជាក់លេីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ដែលបានគិតគូរខ្ពស់ដល់សុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងបន្តផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋរបស់យេីងនាំកូនៗមកទទួលវ៉ាក់សាំង បានគ្រប់គ្នាចាប់ពីពេលនេះតទៅ ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បងប្អូនដែលជាមាតាបិតារបស់កុមារទាំងអស់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចហើយ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការ ៣ការពារ ៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល
ព្រមទាំងវិធានការផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត កែប ឱ្យបានជាប្រចាំ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវសម្ភារ: ភេសជ្ជៈ ជូនដល់ក្រុមការងារប្រចាំការនៅទីតាំងចាក់វ៉ាក់សាំង ចំនួន ២ទីតាំង ដោយទីតាំងនីមួយៗ ទទួលបាន មី ៥កេស , ទឹកសុទ្ធវីតាល់ ២៥កេស, កូកាកូឡា ៥កេស, ម៉ាស់ ៥០ប្រអប់ , ជែលលាងដៃ ៥ដប(ធំ) និងថវិកា ១,០០០,០០០៛
ផងដែរ ៕ Sila Sarin

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner